(ភ្នំពេញ)៖ អង្គការគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) ដែលបានទទួលជំនួយពីស៊ីដា (SIDA) តាមរយៈអង្គការភ្លែនអន្តរជាតិ បានសហការ ជាមួយនឹងនាយកដ្ឋានជំងឺឆ្លង នៃក្រសួងសុខាភិបាល ផលិតខ្សែវីដេអូអប់រំ ទាក់ទងទៅនឹងការការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដកូវីដ-១៩។

ខ្សែវីដេអូអប់រំ ការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ មានចំនួន២ រួមមាន៖

ទី១៖ ចូលរួមអនុវត្តការ បិទខ្ទប់ឲ្យមានប្រសិទ្ធភាព និងទៅយកសំណាក បើមានរោគសញ្ញា
ទី២៖ បង្ហាញពីសារៈសំខាន់ នៃការត្រលប់ទៅផ្ទះភ្លាម បន្ទាប់ពីតេស្ត និងការសហការរាយការណ៍ ជាមួយមន្រ្តីសុខាភិបាល ដើម្បីរុករកករណី ឲ្យបានឆាប់រហ័ស។

ខ្សែវីដេអូអប់រំនេះ នឹងផ្តល់អត្ថប្រយោជន៍ ថែទាំសុខភាព នឹងសុខុមាលភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ របស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមទប់ស្កាត់ហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងបណ្តាខេត្តនានា នៃប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមមើលតាមដំណនេះ៖ http://www.hacccambodia.org/ and or https://plan-international.org/cambodia