(ភ្នំពេញ)៖ កាកសំណល់ពីការផលិតស្រាបៀរ និងភេសជ្ជៈរបស់ ខ្មែរ ប៊ែវើរីជីស ត្រូវបានយកទៅកែច្នៃប្រើប្រាស់ឡើងវិញ ដោយក្រុមហ៊ុនដៃគូក្នុងស្រុក ក្នុងគោលបំណងការពារបរិស្ថាន និងសង្គម។

កាកស្រូវសាលី ត្រូវបានក្រុមហ៊ុនមួយដែលវិនិយោគលើកសិដ្ឋានចិញ្ចឹមសត្វ យកទៅធ្វើជាចំណីសត្វ។ ក្រដាសសំបកកេស ដប កំប៉ុងអាលុយមីញ៉ូមខូច និងប្លាស្ទិក ត្រូវបានក្រុមហ៊ុនមួយផ្សេងទៀត យកទៅច្នៃជាផលិតផលប្រើប្រាស់ឡើងវិញ សម្រាប់ប្រើប្រាស់ទៅតាមលទ្ធភាព។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ខ្មែរ ប៊ែវើរីជីស តែងយកចិត្តទុកដាក់ខ្ពស់លើបរិស្ថាន ដើម្បីធានាឲ្យបានថា គ្រប់ដំណើរការក្នុងសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន មិនប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសហគមន៍នៅជុំវិញរោងចក្រ»