(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សម្នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ជាពលករមកពីប្រទេសថៃ។

សូមជម្រាបថា មកទល់ពេលនេះ ខេត្តឧត្ដរមានជ័យ មានអ្នកជំងឺកូវីដ១៩ ចំនួន១០២នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន៩៧នាក់ និងករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៥នាក់, ព្យាបាលជាសះស្បើយចំនួន៣០នាក់ និងកំពុងសម្រាកព្យាបាលចំនួន៧២នាក់៕