(បន្ទាយមានជ័យ)៖ កងកម្លាំងជួរមុខ នៃកងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានបន្តល្បាតត្រួតពិនិត្យតាមបណ្តាគោលដៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងតំបន់ក្រហមបិទខ្ទប់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។

កងកម្លាំងជួរមុខរបស់កងពល តែងតែបានសហការជាមួយកម្លាំងចម្រុះ អនុវត្តភារកិច្ច ប្រតិបត្តិការល្បាតត្រួតពិនិត្យជាប្រចាំ ទប់ស្កាត់ការលួចឆ្លងដែនចេញ-ចូល ដោយខុសច្បាប់ ពីសំណាក់មេខ្យល់ តាមគ្រប់រូបភាព ក្នុងនោះដែរកងកម្លាំងកងពល និងកងកម្លាំងចម្រុះ ក៏បានឃាត់ខ្លួនពលករលួចឆ្លងដែនជាបន្តបន្ទាប់ និងបានស្រាវជ្រាវចាប់មេខ្យល់មួយចំនួនបញ្ជូន ឲ្យសមត្ថកិច្ចជំនាញអនុវត្តតាមច្បាប់ផងដែរ៕