(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ០៧នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី និងជាពលករមកពីប្រទេសថៃ ចំនួន២នាក់ និងករណីអ្នកជំងឺស្លាប់ ១នាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់អំពីចំនួនអ្នកជាសះស្បើយ ២០នាក់ផងដែរ។

សូមជម្រាបថា ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកឆ្លងចំនួន ៥៤៩នាក់ និងបានព្យាបាលជាសះស្បើយ ចំនួន ២៥២នាក់, ស្លាប់ចំនួន៣នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្ត ចំនួន៣៩៤នាក់៕