(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបួងសួងក្រុងពាលី កែលម្អច្រាំងទាំងសង្ខាងស្ទឹងសង្កែ ក្រោយមានការបាក់ស្រុតដោយជំនន់ទឹកភ្លៀង ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពឱ្យក្លាយជាទីក្រុងស្អាតកាន់ និងមានការទាក់ទាញភ្លៀវទេសចរ ប្រកបដោយអនាម័យ និងបិស្ថានល្អ។

ពិធីនេះដែរបានធ្វើធ្វើឡើងក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងម្ចាស់ដៃគូអភិវឌ្ឍន៍គឺ លោកឧកញ៉ា ហេង តុលា ព្រមទាំងមានការចូលរួមពី លោកអភិបាលរងខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធនានាមួយចំនួន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក ងួន រតនៈ បានថ្លែងថា ពិធីក្រុងពាលីនៅព្រឹកនេះ គឺធ្វើការកែលម្អច្រាំងស្ទឹង រវាងស្ពានសម្តេចតេជោ ជាមួយនឹេងស្ពានថ្មចាស់ ដែលមានប្រវែងទាំងសង្ខាង ២៤០ម៉ែត្រ ដើម្បីសម្រួលឡើងវិញបន្ទាប់ពីទឹកជំនន់ធ្វើឱ្យមានការបាក់ស្រុតកន្លហមក។

លោកអភិបាលខេត្ត បានបន្តថា ការកែលម្អច្រាំងស្ទឹងឡើងវិញនេះ គឺបានមកពីការចូលរួមសប្បុរសជន និងជាពីដៃគូអភិវឌ្ឍន៍ ដែលមានលោកឧកញ៉ា ហេង តុលា ដែលលោកបានទទួលគោលការណ៍ពីថ្នាក់ដឹកនាំខេត្តពីជំនាន់មុនៗ មករហូតដល់បច្ចុប្បន្ននេះក្នុងការរៀបចំឱ្យមានភោជនីយដ្ឋានរីវើរ (RIVER) មួយនៅផ្នែកខាងលិចស្ទឹងនេះ ហើយខាងដៃគូក៏បានចូលរួមចំណែករៀបចំជ្រាំងស្ទឹងនេះ ដើម្បីឱ្យភ្ញៀវទេសចរបានដើរហាត់ប្រាណកម្សាន្តលេង និងដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យមានការរីកចម្រើន និងមានបរិស្ថានល្អ សមនឹងទីក្រុងស្អាតផងដែរ។

បើតាមលោកឧកញ៉ា ហេង តុលា បានឱ្យដឹងថា ភោជនីយដ្ឋាន ដែលលោកបានបង្កើតមួយនេះ មានឈ្មោះថា រីវ័រ (RIVER) ដោយបានការជ្រោមជ្រែងពីថ្នាក់ដឹកនាំខេត្ត ហើយធ្វើឱ្យមានការជួយរៀបចំដងស្ទឹងសង្កែទាំងសង្ខាងឱ្យបានស្អាត ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ជារៀងរាល់ឆ្នាំផងដែរ៕