(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ថ្មីបន្ថែមទៀត។

យោងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៥ ខែមិថុនានេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៦នាក់នេះ គឺមាន៥នាក់ពាក់ព័ន្ធ និងអ្នកជំងឺកូវីដ១៩ម្នាក់ នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល និងម្នាក់ទៀតពាក់ព័ន្ធ និងអ្នកជំងឺកូវីដ១៩ ម្នាក់ នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង។

សូមបញ្ជាក់ថា គិតត្រឹមព្រលប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៣៩នាក់ បានព្យាបាលជាសះស្បើយចំនួន ៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣១នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖