(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៍មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៧នាក់ថែមទៀត អ្នកជំងឺ៦នាក់ ជាពលករមកពីប្រទេសថៃ និងម្នាក់ទៀតឆ្លងក្នុងសហគមន៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានយប់នេះ។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១៤០ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន១២០ករណី និងឆ្លងក្នុងសហគមន៍ចំនួន២០ករណី ព្យាបាលជាសះស្បើយចំនួន៤៩នាក់ កំពុងសម្រាកព្យាបាលចំនួន៩០នាក់ និងស្លាប់ម្នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖