(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរគួរបផ្សំ និងប្រព័ន្ធសម្ពោធទាប នូវភាគខាងលើថ្វីត្បិតតែបាត់ក្នុងមួយរយៈពេល តែនឹងក៏កើតឡើងវិញ។

ស្ថានភាពបែបនេះ ធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរតាមតំបន់។ ជាមួយគ្នានេះ អាចនឹងមានខ្យល់ភ្លៀង ផ្គរ រន្ទះ គួបផ្សំនឹងរលកសមុទ្រមធ្យម៕