(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧៧,៤០៥,៣៩៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៨៣៨,០៣៥នាក់ និងជាសះស្បើយឡើងវិញ ១៦១,៨៣៧,៩១៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៣៥២,១៨៥នាក់ ស្លាប់ចំនួន ៦១៥,៧១៧នាក់ និងជាសះស្បើយចំនួន ២៨, ៥៧៨,៧០១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៩, ៦៣២,២៦១នាក់ ស្លាប់ចំនួន ៣៧៩,៦០១នាក់ និងជាសះស្បើយ ២៨,៣៨០, ៦៣៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៧,៥៤៣,៨៥៣នាក់ ស្លាប់ ៤៩១,១៦៤នាក់ និងជាសះស្បើយ ១៥,៩៤៤, ៦៤៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖