(ភ្នំពេញ)៖ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ ប្រធានក្រុមហ៊ុន Luxury Smile Beauty Group Co.,LTD បានប្រកាសច្រានចោលចំពោះគណនី Telegram មួយដែលជនអនាមិក បានប្រើប្រាស់រូបភាព និងឈ្មោះរបស់លោក ដើម្បីបង្កើតបណ្ដាញទំនាក់ទំនង Telegram ក្លែងក្លាយមួយនេះឡើង និងបានប្រើប្រាស់ក្នុងគោលបំណងមិនល្អ។

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទឧកញ៉ា ចិត្រ សេរីសុភ័ក្រ្តសូមជម្រាបជូនដំណឹង ដល់ពុកម៉ែបងប្អូនទាំងអស់ឲ្យបានជ្រាបថា ថ្មីៗនេះមានជនអនាមិក បានយករូបភាព និងឈ្មោះរបស់ខ្ញុំ បាទមកបង្កើតបណ្ដាញទំនាក់ទំនង Telegram ក្លែងក្លាយមួយ និងប្រើប្រាស់ក្នុងករណីមិនល្អ»

លោកឧកញ៉ាបានបន្ថែមថា «អាស្រ័យដូច បានជម្រាបជូនខាងលើ សូមពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះបណ្ដាញទំនាក់ទំនង Telegram មួយនេះ ហើយប្រសិនបើមានការទំនាក់ទំនង ឬមានបញ្ហាចោទណាមួយពាក់ព័ន្ធនឹង Telegram ខាងលើនេះខ្ញុំបាទសុំមិនទទួលខុសត្រូវឡើយ»