(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២២នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មីប្រកាសដោយក្រសួងសុខាភិបាល។

បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ទាំងអស់នេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ បាវិត ចំនួន១១នាក់, មន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន៦នាក់ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន៥នាក់។

រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន១៣១១នាក់, ជាសះស្បើយ ចំនួន៨៧១នាក់, កំពុងសម្រាកព្យាបាល ចំនួន៤៣២នាក់ និងស្លាប់ចំនួន៧នាក់៕