(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការ បិទខ្ទប់ជាបណ្ដោះអាសន្នទីតាំងផ្សារសំរោង ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ក្រោយពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ទីតាំងផ្សារសំរោងនេះ ត្រូវបិទខ្ទប់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះតទៅ រហូតមានការសម្រេចជាថ្មី។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖