(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញកូនក្មេងប្រុស-ស្រីចំនួន៤នាក់ កើតជំងឺកូវីដ១៩ក្រោយធ្វើតេស្តសំណាកលើកទី២។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រោយពីការធ្វើតេស្តសំណាកលើកទី២ លើបុគ្គលដែលបានពាក់ព័ន្ធជាមួយឈ្មោះ យិន សុជាតិ ដែលក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២ កន្លងមក លទ្ធផលបុគ្គលចំនួន៤នាក់ មានផ្ទុកវិជ្ជមានកូវីដ១៩ រួមមានអត្តសញ្ញាណដូចខាងក្រោម៖

១៖ ឈ្មោះវន វឿនវណ្ណាដេវរ៉ា ភេទស្រី ជនជាតិខ្មែរ អាយុ១៣ឆ្នាំ
២៖ ឈ្មោះឆុន ដារីញែល ភេទប្រុស ជនជាតិខ្មែរ អាយុ១៤ឆ្នាំ
៣៖ ឈ្មោះឃួន ស្រីពេជ្រ ភេទស្រី ជនជាតិខ្មែរ អាយុ១៤ឆ្នាំ
៤៖ ឈ្មោះពឹម វិសាខា ភេទស្រី ជនជាតិខ្មែរ អាយុ៨ឆ្នាំ។

បច្ចុប្បន្នបុគ្គលខាងលើកំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហមស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់សាធារណជនទាំងអស់ ឲ្យរក្សានូវវិធានអនាម័យឲ្យបានជាប់ជាប្រចាំ ពិសេសប្រតិបត្តិតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៣កុំ,៣ការពារ ឲ្យបានខ្ជាប់ខ្ជួន និងតាមដានសុខភាពជាប្រចាំ។ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឫទំនាក់ទំនងលេខ 097 595 77 88/092 121 383/097 775 12 12៕