(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី ប្រកាសផ្អាកជាបណ្តោះអាសន្ននូវការជួបជុំគ្នា ទទួលទានអាហារ ភេសជ្ជៈ គ្រឿងស្រវឹង តាមតូបអាហារ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ ភោជនីយដ្ឋាន នៅតាមសណ្ឋាគារ និងទីសាធារណៈនានា ក្នុងភូមិសាស្ត្រខេត្ត ព្រមទាំងផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ នេះជាសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២១។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តរតនគិរី៖