(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៧៣៣,១៣៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩១,៦៥៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,០៩៣,៩៦២នាក់ (ស្លាប់ ៥៦,៧២៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៣៩១,០៥៣នាក់ (ស្លាប់ ២៤,២៤៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧២៨,៤៦២នាក់ (ស្លាប់ ៤,៨៨៤នាក់)
* ថៃ ឆ្លងចំនួន ២៤០,៤៥២នាក់ (ស្លាប់ ១,៨៧០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៥២,៣៥៦នាក់ (ស្លាប់ ៣,២៩០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៥៣០នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៤៦,៨១០នាក់ (ស្លាប់ ៥២៣នាក់)
* វៀតណាម ឆ្លងចំនួន ១៥,១៥២នាក់ (ស្លាប់ ៧៤នាក់)
* ទ្បាវ ឆ្លងចំនួន ២,១០០នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៥៩នាក់ (ស្លាប់ ៣នាក់)៕