(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានបន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៦នាក់ទៀត និងអ្នកជាសះស្បើយ ៥៥នាក់ ព្រមទាំងមានករណីស្លាប់ដោយសារជំងឺនេះ ចំនួន២នាក់់ទៀតផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖