(ភ្នំពេញ)៖ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប និងភរិយាលោកស្រី ហេង សុខា បានឧបត្ថម្ភទឹកស្ព្រីងធម្មជាតិប្រូវីដា ចំនួន ១០០កេស ជូនផលិតកម្ម «Ad Music» ដែលកំពុងថតខ្សែភាពយន្តខ្មែរបុរាណ។

ការឧបត្ថម្ភទឹកបរិសុទ្ធនេះ ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈ ជាពិសេសវិស័យភាពយន្តខ្មែរ។ ទឹកបរិសុទ្ធត្រូវបានក្រុមការងារយកទៅប្រគល់ជូនផលិតកម្មនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។

លោក អ៊ុង ឌុច សិត្ថាវីរៈ ចាងហ្វាងផលិតកម្ម និងផលិតករខ្មែរមួយរូប បានថ្លែងថា កាយវិការដ៏ថ្លៃថ្លា និងជាទីគោរព ស្រលាញ់រាប់អានរបស់លោកឧកញ៉ា និងលោកស្រីក្នុងពេលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវចិត្តស្រលាញ់លើកស្ទួយវិស័យភាពយន្តខ្មែរយើងឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

ចាងហ្វាងផលិតកម្មរូបនេះបន្តថា កាយវិការគាំទ្រដល់ការផលិតខ្សែភាពយន្តខ្មែរពីសំណាក់លោកឧកញ៉ា និងភរិយា ជាការផ្ដល់កម្លាំងចិត្ត និងជាការជំរុញដល់ផលិតករ សិល្បករ សិល្បការិនី ជាតួរសម្ដែង និងក្រុមការងារផលិតមានទឹកចិត្តក្នុងការបង្កេីនសម្ថភាព និងគុណភាព ផលិតឱ្យកាន់តែល្អ និងមានភាពទាក់ទាញ៕