(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានក្រើនរំឭកដល់អភិបាលខេត្តស្វាយរៀង ត្រូវពង្រឹងវិធានការចត្តាឡីស័កនៅតាមបន្ទាត់ព្រំដែន និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់នានា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតាក្នុងសហគមន៍។
ការថ្លែងបែបនេះរបស់លោកស្រី ម៉ែន សំអន ធ្វើឡើងនៅក្នុងឱកាសដែលលោកស្រីបានផ្តល់ស្បៀងជូនប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ១០០គ្រួសារ និងប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សា ៣វត្ត ស្ថិតនៅក្នុងភូមិត្របែកប្រហោង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២១។
អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋ ១០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ត្រីខ ៦ដប ម៉ាស់ ១ដុំ អាល់កុល ១ដប។
រីឯការនាំយកទៀនព្រះវស្សា និងទេយវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣វត្ត ក្នុង១វត្តទទួលបាន៖ ទៀនធំ ១គូ អង្ករ ១០០គីឡូក្រាម មី ៥កេស ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ខ្ទឹមស ២គីឡូក្រាម ស្ករស ១០គីឡូក្រាម ទឹកត្រី ១២ដប ទឹកដោះគោ ១កេស ត្រីខកំប៉ុង ១កេស ទៀនតូច ២ដុំ ធូប ២ដុំ នំអន្សម ១កន្រ្តក ផ្លែឈើ ១កន្រ្តក ម៉ាស់ ២ប្រអប់ អាល់កុល ៣០លីត្រ ថវិកា ១លានរៀល។
ជាមួយគ្នានេះ លោកស្រី ម៉ែន សំអន ក៏បានសំណូមពរឲ្យអាជ្ញាធរត្រូវយកចិត្តិទុក្ខដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ព្រំដែន ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ចំណែកឯរដ្ឋបាលស្រុកត្រូវបានផ្តោតការយកចិត្តទុក្ខដាក់ ចំពោះប្រជាពលរដ្ឋដែលបានធ្វើដំណើរចេញចូលក្នុងមូលដ្ឋានរបស់ខ្លួន និងពង្រឹងនូវភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពខ្ពស់៕