(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៨ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំសម័យ ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលរៀបចំឡើង នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេច និងអនុម័តសេចក្តីព្រាងចំនួន២ ក្នុងនោះ រួមមាន សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក សម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីរាជការជាប់កិច្ចសន្យា និងបញ្ហាផ្សេងៗមួយចំនួនទៀត៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖