(ភ្នំពេញ)៖ លោក ស្រី ចំរើន តំណាងប្រជាពលរដ្ឋ, យុវជន និងនិស្សិតបានឲ្យដឹងថា ពាក្យបណ្តឹងប្តឹងលោក កឹម សុខា ជុំវិញរឿងបានលុយមក​ពីណាឲ្យស្រីស្នេហ៍ ទៅកាន់អង្គភាព ACU រួចហើយនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ។  

លោក ស្រី ចំរើន បានបញ្ជាក់ប្រាប់ Fresh News ថា៖ ការដាក់ពាក្យបណ្តឹងនេះក្នុងគោលបំណងទាមទារឲ្យលោក កឹម សុខា បកស្រាយការពិត នៃខ្សែអាត់សំលេងនោះ បើពិតជាលោក កឹម សុខា មែន តើលោកបានលុយមកពីណាមកទិញផ្ទះ តម្លៃរ៉ាប់ម៉ឺនដុល្លារ និងផ្តល់លុយឲ្យស្រីស្នេហ៍ (នេះបើយោងតាមអត្ថន័យក្នុងខ្សែអាត់សម្លេង ដែលបែកធ្លាយ)។ យើងប្តឹងក្នុងនាមប្រជាពលរដ្ឋ និងយុវជន ព្រោះលោក កឹម សុខា ជាតំណាងរាស្រ្តរបស់កម្ពុជា។

សូមជំរាបថា យោងតាម Facebook «រឿងពិត CNRP» នៅវេលាថ្ងៃត្រង់ទី១៨ ខែមីនា បានបង្ហោះសារសម្លេងឆ្លងឆ្លើយ រហូតដល់វគ្គទី៣២ វគ្គចំណុចលោក កឹម សុខា យកលុយ៤០០០ដុល្លារ ដែលប្រមូលបានពីអាមេរិក ឲ្យទៅស្រីស្នេហ៍ឈ្មោះ ពៅ បើកហាងរកស៊ី៕