(ភ្នំពេញ)៖ ក្រោយពីបើកដំណើការ អស់រយៈកាលជាង៣ខែកន្លងមក The Spa បានទទួលប្រជាប្រិយភាព ការកោតសរសើរពីភ្ញៀវភាគច្រើន ដែលទទួលសេវាកម្មនៅ The Spa ដោយសារភាពរស់រាយរាក់ទាក់របស់បុគ្គលិក សេវាកម្មដែលពោពេញ ទៅដោយជំនាញច្បាស់លាស់ បុគ្គលិកទទួលបានការបណ្តុះបណ្តាល យ៉ាងល្អត្រឹមត្រូវសម្រាប់ការផ្តល់សេ្ថរភាពស្តង់ដារ សេវាកម្មដែលលើសពីអ្វី ដែលភ្ញៀវរំពឹងទុក។ រាល់ភ្ញៀវដែលមកទទួលសេវានៅទីនេះ តែងតែទទួលបាន ភាពស្រស់ស្រាយ រំសាយភាពតប់ប្រមល់ និងភាពតានតឹង តាមរយៈ Facilities ដ៍សម្បូរបែបរបស់ The Spa ជាមួយប្រណិតភាពរបស់ទីកន្លែងផងដែរ។

The Spa មានទីតាំងនៅជាន់ទី៨ នៃសណ្ឋាគារ SUN & MOON, Urban Hotel មានបន្ទប់ស្ប៉ា អាងទឹកត្រជាក់ទឹកក្ដៅបន្ទប់ Sauna, Steam មានចែកដាច់ពីគ្នាសម្រាប់ភ្ញៀវបុរស និងភ្ញៀវស្ត្រី។ មានបន្ទប់ម៉ាស្សាបែបបុរាណ បន្ទប់ម៉ាស្សាប្រើប្រេង សំរាប់សំរួលសសៃរ និងបន្ទប់ម៉ាស្សាជើងផងដែរ។

នៅជាន់ទី៩ជ្រុងម្ខាងទៀត នៃដំបូលមានអាងហែលទឹកលាតសន្ធឹង មើលទៅដាច់កន្ទុយភ្នែកបើកទទួលភ្ញៀវ ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៨ល្ងាច។ នៅក្បែរអាងទឹក គឺបន្ទប់ហាត់ប្រាណ ដែលមានឧបករណ៍ហាត់ប្រាណទំនើប និងថ្មីៗសម្រាប់អ្នកដែលចង់ថែរក្សា រាងកាយឲ្យសមសួនមាំមួន និងសុខភាពល្អ។

នៅផ្នែកដំបូលនេះភ្ញៀវគ្រប់គ្នា អាចគយគន់ទស្សនីយភាពទីក្រុងភ្នំពេញ គ្រប់ទិសទីក្នុងរង្វង់៣៦០ ដឺក្រេតែម្ដង។ ពិសេសជាងនោះទៅទៀត ភ្ញៀវក៏អាចមើលទាំងថ្ងៃរះ និងថ្ងៃលិចដែលជាមិនអាចប្រកែក បានជាទស្សនីយភាពដ៏ជក់ចិត្ត។

The Spa បានផ្តល់ជូននូវ Promotion ដ៏ពិសេសសំរាប់ភ្ញៀវជាតិនូវការបញ្ចុះតំលៃ២០% សំរាប់រាល់ Spa Treatments ទាំងអស់។ លោកអ្នកអាចធ្វើការកក់ទុក តាមរយៈលេខទូរសព្ទ័ ០២៣ ៩៦១ ៨៨៨ ឬចូលទៅកាន់ website: www.sunandmoonhotel.com