(ម៉ូស្គូ)៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Flydubai ជើងហោះហើរ FZ981 ផ្ទុះមនុស្សជាង ៥៩នាក់ បានធ្លាក់នៅទីក្រុង Rostov-on-Don ភាគខាងត្បូង នៃប្រទេសរុស្ស៊ី ត្រូវបានអាជ្ញាធរបញ្ជាក់ថា អ្នកដំណើរ និងសហនាវិកទាំងអស់ ​នៅលើយន្តហោះបានស្លាប់ នេះបើយោតាមការចេញផ្សាយរបស់ RT ចេញផ្សាយបន្តបន្ទាប់មុននេះបន្តិច នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦។

យន្តហោះដឹកអ្នកដំណើរ Boeing 737 របស់ក្រុមហ៊ុន Flydubai បានហោះហើរចេញពី​អាកាសយានដ្ឋាន ​ក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប និងបានធ្លាក់ខណៈពេលចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុង Rostov-on-Don នៅម៉ោងប្រមាណ ៦ព្រឹក (ម៉ោងក្នុងតំបន់) ប៉ុន្តែ​ប្រហែលជាមានបញ្ហាអ្វីមួយទៀតបណ្ដាលឲ្យធ្លាក់បែបនេះ។

មន្ត្រីសង្គ្រោះបន្ទាន់នៅក្នុងតំបន់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មនុស្សនៅលើយន្តហោះ​ទាំង ៥៩នាក់ ក្នុង​នោះ​រួមទាំងសហនាវិកផង ត្រូវបានស្លាប់៕