(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តចេញសេចក្តីសម្រេចបិទខ្ទប់បណ្តោះអាសន្ន ផ្សារកំពង់ប្រណាក ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ក្រោយរកឃើញមានការពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកក្កដានេះ៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖