(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្អាកជាបណ្ដោះអាសន្ន ធនាគារ អេស៉ីលីដា សាខាខេត្តកំពង់ស្ពឺ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ដែលមានការឆ្លងរាលដាលជំងឹកូវីដ១៩។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានកំណត់ឲ្យនិយោជក បុគ្គលិកទាំងអស់ ដែលបម្រើការងារក្នុងធនាគារមួយនេះ ត្រូវចូលរួមសហការជាមួយ មន្ដ្រីសុខាភិបាល ដើម្បីផ្ដល់សំណាករកមេរោគកូវីដ១៩ នៅទីតាំងដែលមានមន្ដ្រីសុខាភិបាល និងអាជ្ញាធរ បានរៀបចំ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

បន្ថែមពីនេះ និយោជក បុគ្គលិកទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ ស្រាវជ្រាវ និងរុករកអ្នកប៉ះពាល់ផ្សេងៗទៀតដើម្បីយកសំណាក។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖