(តាកែវ)៖ អាជ្ញាធខេត្តតាកែវ សម្រេចផ្អាកលក់ដូបណ្ដោះអាសន្នផ្សារកោះអណ្ដែត ស្ថិតនៅភូមិរមេញ ឃុំរមេញ ស្រុកកោះអណ្ដែត ដែលជាតំបន់មានអ្នកឆ្លងជំងឺកូវីដ១៩ មានអ្នកប៉ះពាល់ផ្ទាល់ និងអ្នកប៉ះពាល់ប្រយោលជាច្រើននាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចាប់ពីម៉ោង១៦៖០០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា សម្រេចផ្អាកលក់ដូបណ្ដោះអាសន្នផ្សារកោះអណ្ដែតនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់កុំឱ្យមានការឆ្លងរីករាលដាលទៅតំបន់ផ្សេងៗទៀត៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ៖