(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៦,៦៦៥,៣៤១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១២៩,៥៣០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,១២៧,៨២៦នាក់ (ស្លាប់ ៨២,០១៣នាក់)
* * ហ្វីលីពីន ឆ្លងចំនួន ១,៥៤៣,២៨១នាក់ (ស្លាប់ ២៧,១៣១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៩៩៦,៣៩៣នាក់ (ស្លាប់ ៧,៩០២នាក់)
* * ថៃ ឆ្លងចំនួន ៤៩៧,៣០២នាក់ (ស្លាប់ ៤,០៥៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៦៤,៥២៧នាក់ (ស្លាប់ ៦,៧៥៦នាក់)
* * វៀតណាម ឆ្លងចំនួន ៩៤,៩១៣នាក់ (ស្លាប់ ៣៧០នាក់)

* កម្ពុជា ឆ្លងចំនួន ៧២,១០៤នាក់ (ស្លាប់ ១,២៥៤នាក់)
* * សិង្ហបុរី ឆ្លងចំនួន ៦៤,០៥៤នាក់ (ស្លាប់ ៣៧នាក់)
* ទ្បាវ ឆ្លងចំនួន ៤,៦២០នាក់ (ស្លាប់ ៥នាក់)
* * ព្រុយណេ ឆ្លងចំនួន ៣២១នាក់ (ស្លាប់ ៣នាក់)៕