(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១៥៥នាក់ និងជាសះស្បើយចំនួន ៨៦នាក់ ហើយក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន។

សូមបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តបាត់ដំបងបានរកឃើញអ្នកជំងឺចំនួន ២,៥២៤នាក់ ព្យាបាលជាសះស្បើយចំនួន ១,៥៥៩នាក់ ស្លាប់ចំនួន ២៨នាក់ និងកំពុងព្យាបាលចំនួន ៩៣៧នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖