(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៨៨នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងមានអ្នកជាសះស្បើយចំនួន ៧៣នាក់។ ក្នុងថ្ងៃនេះដែរ គឺមានអ្នកស្លាប់ដល់ទៅ ៤នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដានេះ ខេត្តស្វាយរៀងបានរកឃើញជំងឺកូវីដ១៩ ចំនួន ៤៥២៨នាក់ បានព្យាបាលជាសះស្បើយចំនួន ៣៦៤៩នាក់ កំពុងសម្រាកព្យាបាលចំនួន ៧៤៥នាក់ទៀត និងស្លាប់បាត់បង់ជីវិត ៧៧នាក់ផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀង៖