(ភ្នំពេញ)៖ នគរបាលចម្រុះដែលកំពុងឈរជើងយាមកាមនៅតាមគោលដៅចំនួន ១៨ គោលដៅ ក្នុងខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ កាលពីសប្តាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២១ បានទទួលទឹកបរិសុទ្ធ កម្ពុជាពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលកំពុងតែធ្វើការបរិច្ចាគទឹកបរិសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ស្ថាប័នផ្សេងៗគ្នាជាច្រើន។

នេះគឺជាផ្នែកមួយនៃការបរិច្ចាគប្រចាំខែចំនួន ១៩៤០កេស ជូនដល់គោលដៅចំនួន ១៩៤ នៅទូទាំង ២៥ ខេត្តក្រុង។ ក្រុមហ៊ុន នឹងបន្តបរិច្ចាគដល់គោលដៅផ្សេងៗទៀតរហូតគ្រប់ ១៩៤ តាមផែនការដែលបានកំណត់ ប្រចាំខែកក្កដា។

គួរបញ្ជាក់ថា ក្រៅពីការបរិច្ចាគខាងលើ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក៏បានឧបត្ថម្ភ ទឹក បរិសុទ្ធ កម្ពុជា និងភេសជ្ជៈជាច្រើន ម៉ឺនកេស ជូន ស្ថាប័នផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ៕