(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦៨៥នាក់ ខណៈជាសះស្បើយ ៧៧៥នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៩៥លាន ៣៧ម៉ឺននាក់ ស្លាប់ជាង ៤លាន ១៨ម៉ឺននាក់ និងជាសះស្បើយជាង ១៧៧លាន ២០នាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ១៩នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៦.៨១លាននាក់ ស្លាប់ជាង ១៣.៣ម៉ឺននាក់

៥៖ ក្រសួងសុខាភិបាល ប្រកាសរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី (Delta) ៣៩ករណីទៀត ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា

៦៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន ១៤,១៥០នាក់ និងអ្នកជំងឺ ១១៨នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

៧៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ៦,៨៣៩,១០៩នាក់ (គិតត្រឹមថ្ងៃទី២៦ ខែកក្កដា)

៨៖ វៀតណាម៖ ទីក្រុងហូជីមិញអនុវត្តវិធានការរឹតត្បិត ដ៏តឹងរ៉ឹងនៅពេលយប់ ចំពោះមុខស្ថានការណ៍កូវីដ-១៩ កាន់តែដុនដាប

៩៖ ក្រសួងសុខាភិបាល អនុញ្ញាតឱ្យវិស័យឯកជននាំចូលវ៉ាក់សាំងជំងឺកូវីដ១៩ ចែកចាយនៅកម្ពុជា

១០៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ៤០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

១១៖ ក្រសួងសុខាភិបាល ចេញសារាចរណែនាំ ស្ដីពីការចែកចាយ និងលក់ឧបករណ៍ធ្វើតេស្ដរហ័សរកវីរុសកូវីដ១៩

១២៖ អូស្ត្រាលី៖ «កូវីដ-១៩បម្លែងថ្មី Delta បន្តរាតត្បាតកាន់តែខ្លាំងនៅរដ្ឋ New South Wales និងទីក្រុងស៊ីដនី»

១៣៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសតំបន់សមុទ្

១៤៖ ទីបំផុតរបបយោធាមីយ៉ាន់ម៉ាសម្រេច «លុបចោលលទ្ធផលបោះឆ្នោតឆ្នាំ២០២០» ដោយសំអាងថា «គ្មានយុត្តិធម៌ និងតម្លាភាព»

១៥៖ លោកស្រី ឱ វណ្ណឌីន៖ បរិបទរាតត្បាតវីរុសបម្លែងថ្មី ស្ថានភាពអាចទៅហួសបន្ទាត់ក្រហម បើប្រជាពលរដ្ឋព្រងើយកន្ដើយភ្លេចខ្លួន អាងលើវ៉ាក់សាំង មិនអនុវត្ដវិធាន ៣ការពារ ៣កុំ

១៦៖ ទីបំផុតលោក ចូ បៃដិន និងមេដឹកនាំអ៉ីរ៉ាក់ សម្រេចកិច្ចព្រមព្រៀងមួយ ដែលនឹងបញ្ចប់បេសកកម្មប្រយុទ្ធ នៃយោធាអាមេរិកនៅអ៉ីរាក់

១៧៖ មន្ដ្រីពាណិជ្ជកម្ម៖ រាល់ការចុះបញ្ជីទាំងអស់នៅក្រសួងពាណិជ្ជកម្ម មិនមានលក្ខណៈលំបាក ឬភាពស្មុគស្មាញអ្វីនោះទេ

១៨៖ កូរ៉េខាងត្បូងនិងកូរ៉េខាងជើង តភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ឡើងវិញ ខណៈមេដឹកនាំទាំងសងខាង ព្យាយាមផ្សះផ្សាទំនាក់ទំនង

១៩៖ អាមេរិកកំពុងប្រមូលផ្តុំកម្លាំង ដើម្បីខ្ទប់់ឥទ្ធិពលចិន, រដ្ឋមន្ត្រីការពារជាតិ Austin ត្រៀមបំពេញទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍

- ព័ត៌មាន Fresh News Plus

១៖ Tesla ទទួលបានប្រាក់ចំណេញសុទ្ធច្រើនជាង ១ពាន់លានដុល្លារ ជាលើកដំបូង និងមិនធ្លាប់មានចាប់ពីតាំង២០១៩

២៖ Mercedes-Benz វិនិយោគ ៤៧ពាន់លានដុល្លារ ផលិតតែរថយន្តអគ្គិសនីសុទ្ធ ដើម្បីប្រជែង Tesla

៣៖ Amazon ច្រានចោលដំណឹងទទួលយករូបិយប័ណ្ណឌីជីថល bitcoin ក្នុងការទូទាត់ប្រាក់

៤៖ លោក Jeff Bezos សុទ្ធចិត្តបោះចោលលុយ ២ពាន់លានដុល្លារ ដើម្បីយកឈ្នះ Elon Musk លើគម្រោងផលិតយានចុះចតនៅលើ ភពព្រះច័ន្ទ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)