(ព្រៃវែង)៖ អាជ្ញាធរខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៥២នាក់ និងជាសះស្បើយចំនួន៩៩នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ មកពីរាជធានីភ្នំពេញ១នាក់ និងមកពីខេត្តស្វាយរៀង១ នាក់ផងដែរ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៨ខែកក្កដា បានឱ្យដឹងថា បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំងជំងឺទាំង៥២នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕