(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេច បន្តបិទខ្ទប់ជាបណ្តោះអាសន្នផ្សារកំពង់ប្រណាក ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ២សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

នៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ការបិទខ្ទប់ផ្សារកំពង់ ប្រណាកជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍នេះ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១តទៅ ក្នុងគោលបំណងធានាប្រសិទ្ធិភាពដល់ការគ្រប់គ្រង ការឆ្លងរាលដាល ជំងឺកូវីដ១៩ នៅក្នុងទីតាំងភូមិសាស្ត្រដែលត្រូវបានបិទ និងទប់ស្កាត់មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតដល់មានការជូនដំណឹងសារជាថ្មី។

សូមបញ្ជាក់ថា ផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរខេត្តចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នលើកទី១ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដោយពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖