(កណ្តាល)៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារដែលមានអាយុចាប់ពី១២ ដល់១៧ឆ្នាំនេះ ដោយដូសទី១ នឹងចាប់ផ្តើមចាក់នៅថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ខណៈដូសទី២ នឹងចាប់ផ្តើមចាក់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល៖