(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញលិខិតណែនាំបន្ថែមដល់ប្រធានអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឱ្យ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហៅកាត់ថា គ.អ.ក និងប្រធាន គ.អ.ក ថ្នាក់រាជធានី-ខេត្ត អំពីការធានាឱ្យបាននូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញនានា ក្នុងពេលអនុវត្តវិធានការរដ្ឋបាល និងបម្រាមគោចរនៅតាមបណ្ដារាជធានី-ខេត្ត។

ក្រសួងសុខាភិបាលបានបញ្ជាក់ក្នុងលិខិតដដែលនេះទៀតថា «ការដាក់ចេញ និងការអនុវត្តវិធានការរឹតត្បិត ឬហាមប្រាម ក៏ដូចជាការដាក់ចេញនូវបម្រាមគោចរដោយគណៈអភិបាលរាជធានី-ខេត្ត នៅអំលុងពេលនៃការបិទខ្ទប់ ឬក្នុងពេលនៃការអនុវត្តយុទ្ធនាការ រយៈពេល១៤ថ្ងៃនេះ មិនត្រូវធ្វើឱ្យមានការរាំងស្ទះ ឬប៉ះពាល់ដល់ដំណើរការជាធម្មតានៃការដឹកជញ្ជូនទំនិញចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្ររាជធានី-ខេត្តនីមួយៗឡើយ»៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងសុខាភិបាល៖