(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨នាក់ និងជាសះស្បើយចំនួន១៧នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាកឬដាក់ខ្លួន នៅដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ 097 595 77 88/092 121 383/097 775 12 12 ៕