(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,២០៦,២៧៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៤៥,០៩៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៣៧២,៣៧៤នាក់ (ស្លាប់ ៩២,៣១១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៥៨០,៨២៤នាក់ (ស្លាប់ ២៧,៧២២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,០៩៥,៤៨៦នាក់ (ស្លាប់ ៨,៨៥៩នាក់)
* ថៃ ឆ្លងចំនួន ៥៧៨,៣៧៥នាក់ (ស្លាប់ ៤,៦៧៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៩៤,៤៦០នាក់ (ស្លាប់ ៨,៩៤២នាក់)
* វៀតណាម ឆ្លងចំនួន ១៣៧,០៦២នាក់ (ស្លាប់ ១,១៦១នាក់)
* កម្ពុជា ឆ្លងចំនួន ៧៦,៥៨៥នាក់ (ស្លាប់ ១,៣៧៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៤,៨៦១នាក់ (ស្លាប់ ៣៧នាក់)
* ទ្បាវ ឆ្លងចំនួន ៥,៩១៩នាក់ (ស្លាប់ ៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៣៣នាក់ (ស្លាប់ ៣នាក់)៕