(ភ្នំពេញ)៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៨៖៣០នាទីព្រឹក នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងកម្លាំងថែរក្សាសន្តិភាព និងពហុសាសន៍ (ACO) បានបិទវគ្គហ្វឹកហ្វឺនលំហាត់ឆ្មាំអង្គរ២០១៦ ដែលបានការអញ្ជើញចូលរួមជាអធិបតី នាយឧត្តមសេនីយ៍ មាស​ សុភា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក លោក វិល្លៀម​ហឺត​ (WILLAIM HEIDT) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា, ឧត្តមសេនីយ៍ទោ ថូតម៉ាក់ខេវវី (TODD Mc.CAFFREY) មេបញ្ជាការរង​ កងទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក និងសេនានុពន្ធប្រចាំកម្ពុជា ។

ឆ្លងតាមរបាយការណ៍បូកសរុបលទ្ធផល លំហាត់ហដោហ្វឹកហ្វឺនឆ្មាំអង្គរ២០១៦ ដែលអានដោយ ឧត្តមសេនីយ៍ឯក​ ច័ន្ទ​ សុភ័ត្រ្តា មេបញ្ជាការរងកងទ័ពជើងគោក​ ប្រធានអនុគណ:កម្មការដឹកនាំធ្វើលំហាត់មតិលើកឡើងរបស់ ឧត្តមសេនីយ៍ទោ​ ថូត​ ម៉ាត់ខាវវី​ មេបញ្ជាការរង​ កងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក និងចំណាប់អារម្មណ៍របស់ WILLAIM HEIDT ឯកអគ្គរដ្ឋទូត​ សហរដ្ឋអាមេរិក​ប្រចាំកម្ពុជាស្ដីពីសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ និងដំណើរការធ្វើលំហាត់ឆ្មាំអង្គរ២០១៦ ដែលបានបន្ថែមមុខវិជ្ជាផ្នែកស៊ើបការណ៍ប្រើប្រព័ន្ធទំនើប (យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកដ្រូន)។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ មាស​ សុភា​ បានផ្ដាំផ្ញើដល់កម្មសិក្សាការីអាមេរិក និងកម្ពុជារាល់សកម្មភាពហ្វឹកហ្វឺនក៏ដូចជា អនុស្សាវរីយ៍ទាំងឡាយប្រែក្លាយជាសាមគ្គី​ មិត្តភាភាព​ សហប្រតិបត្តិការ​ល្អ​ ពិសេសដល់យោធិន នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវប្ដេជ្ញាអនុវត្តអនុសាសន៍​ ០៩ ចំណុចរបស់សម្ដេចតេជោ ថ្លែងក្នុងពិធី បិទសិក្ខាសិលាបូកសរុបការងារកែទម្រង់៥ឆ្នាំ​ ក្រោយពីចប់ពីធីបិទវគ្គ​ ឧត្តមសេនីយ៍ឯក​ ច័ន្ទ​ សុភ័ត្រ្តា​ និងឧត្តមសេនីយ៍​ទោ​ ថូត​ ម៉ាក់ខេវវី បានធ្វើសន្និសិទកាសែត ស្ដីពីដំណើរការនៃលំហាត់ឆ្មាំអង្គរ២០១៦៕