(បន្ទាយមានជ័យ)៖ ក្រោមការយកចិត្តទុកដាក់ និងមើលឃើញទុក្ខលំបាករបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ នាំយកគ្រឿងចក្រផ្ទាល់របស់លោក មកឈូសឆាយ កៀរកិន ផ្លូវក្នុងភូមិ និងចាក់ថ្មមិច ដែលមានប្រវែង៤០០ម៉ែត្រ ចូលទៅកាន់វត្តសិរីមង្គលសុទ្ធារាម (ស្ទឹងបត់) ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់របស់ប្រជាពលរដ្ឋ និងការនិមន្តរបស់ព្រះសង្ឃ។

សូមបញ្ជាក់ថា គ្រឿងចក្រដែលឈូសឆាយ និងកៀរកិនផ្លូវក្នុងភូមិដែលមានប្រវែង៤០០ម៉ែត្រនេះ ជាគ្រឿងចក្រផ្ទាល់របស់លោក គាត ហ៊ុល អភិបាលក្រុង។

នៅក្នុងឱកាសនោះ លោកអភិបាលក្រុង បានជួយឧបត្ថម្ភ និងប្រគេនថ្មមិចចំនួន ២ឡាន ស្មើនិងទឹកប្រាក់ចំនួន ៥០០ដុល្លារ។ ជាការរួមចំណែកជាមួយអាជ្ញាធរក្រុង, ព្រះធម្មញាណ ប៉ុក ចំរើន ព្រះអនុគណក្រុងប៉ោយប៉ែត និងជាព្រះចៅអធិការវត្តសិរីមង្គលសុទ្ធារាម (ស្ទឹងបត់) បានចូលរួមឧបត្ថមនៅថ្មមិចចំនួន២ឡាន ដែលស្មើនឹងទឹកប្រាក់ចំនួន ៥០០ដុល្លារផងដែរ៕