(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី៣១ខែ កក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន២១០នាក់ ជាសះស្បើយចំនួន៩៩នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះ៣នាក់ទៀត។

ជាមួយគ្នានេះដែររដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យនិងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបងបានរកឃើញអ្នកជំងឺចំនួន៣,៣៧៦នាក់ ព្យាបាលជាសះស្បើយចំនួន ២,០២៩នាក់ ស្លាប់ចំនួន៤៣នាក់ និងកំពុងព្យាបាលចំនួន១,៣០៤នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖