(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣៧នាក់ទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងព្យាបាលជាសះស្បើយចំនួន ២៦នាក់។

ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៣៧នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល នៅវិទ្យាល័យជាស៉ីមត្បែងមានជ័យ ក្រុងព្រះវិហារ មណ្ឌលព្យាបាលនៅវិទ្យល័យជាំក្សាន្ត និងមណ្ឌលព្យាបាលនៅវិទ្យាល័យរវៀង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដានេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន៦១២នាក់ បានព្យាបាលជាសះស្បើយចំនួន៣៤៤នាក់ កំពុងសម្រាកព្យាបាលចំនួន២៦៧នាក់ទៀត និងស្លាប់បាត់បង់ជីវិត១នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖