(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,៣៩០,៧១១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៥០,៤១៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៤៤០,៣៩៦នាក់ (ស្លាប់ ៩៥,៧២៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៥៩៧,៦៨៩នាក់ (ស្លាប់ ២៨,០១៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,១៣០,៤២២នាក់ (ស្លាប់ ៩,១៨៤នាក់)
* ថៃ ឆ្លងចំនួន ៦១៥,៣១៤នាក់ (ស្លាប់ ៤,៩៩០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣០២,៦៦៥នាក់ (ស្លាប់ ៩,៧៣១នាក់)
* វៀតណាម ឆ្លងចំនួន ១៥៤,៣០៦នាក់ (ស្លាប់ ១,៣០៦នាក់)
* កម្ពុជា ឆ្លងចំនួន ៧៧,៩១៤នាក់ (ស្លាប់ ១,៤២០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៥,១០២នាក់ (ស្លាប់ ៣៧នាក់)
* ទ្បាវ ឆ្លងចំនួន ៦,៥៦៦នាក់ (ស្លាប់ ៧នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៣៧នាក់ (ស្លាប់ ៣នាក់)៕