(ភ្នំពេញ)៖ ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង តំណាងម៉ាករថយន្ត CHEVROLET តែមួយគត់នៅកម្ពុជា ផ្តល់ជូនជាលើកដំបូង ដែលមិនធ្លាប់មាន នៅកម្មវិធីធានាបន្ថែម ហ្សេវរ៉ូឡេ (CHEVROLET 3+3) សម្រាប់ ប្រទេសកម្ពុជា។ នោះមានន័យថា ការការពារ ការធានានិង​ជំនួយតាមដងផ្លូវ ដល់ទៅ 3 ឆ្នាំ ឬ100,000km ។ លើសពីនេះទៀត ម្ចាស់រថយន្ត នឹងទទួលបាន ការថែទាំរថយន្ត ឥតគិតថ្លៃសម្រាប់​ថែទាំដល់ទៅ​ 3 ឆ្នាំឬ 60,000km ។ ផែនការនេះបាន​គ្របដណ្តប់ ការទិញ​ថ្មីគ្រប់ម៉ូដែល រថយន្ត Chevrolet នៅកម្ពុជា។

លោក ប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង បាននិយាយថា «ការផ្តល់ជូន អស្ចារ្យ នេះ បង្ហាញពីទំនុកចិត្ត ពេញលេញ របស់យើង ចំពោះគុណភាពជឿទុកចិត្តបាន និងយូរអង្វែង នៃរថយន្ត ហ្សេវរ៉ូឡេ​។ ​អ្នកអាចនឹងគិតថា ជាមួយនឹងកម្មវិធីធានាបន្ថែម ហ្សេវរ៉ូឡេ (CHEVROLET 3+3) ប្រជាជនកម្ពុជា នឹងរីករាយជាមួយ ការបើកបរ និងការចំណាយទាប នៃភាពជាម្ចាស់រថយន្ត CHEVROLET និងមានសក្តានុពលបង្កើនតំលៃ​លក់បន្ត​ នេះជាការគិតដល់ត្រឹមត្រូវ​»។

លោកបន្ថែមថា «ការការពារ​ ការធានា របស់កម្មវិធីនេះ បានផ្តល់នូវ ការផ្លាស់ប្តូរគ្រឿងបន្លាស់ដោយឥតគិតថ្លៃ ទាំងនោះរួមបញ្ចូល ដូចជា: កម្មវិធីធានាបន្ថែម ហ្សេវរ៉ូឡេ (CHEVROLET 3+3) ផ្តល់ជូនអតិថិជន នៅការផ្លាស់ប្តូរគ្រឿងបន្លាស់ អូរីហ្សីន ដែលមានគុណភាពខ្ពស់ ឥតគិតថ្លៃដល់ទៅ 3 ឆ្នាំ ឬ 60,000km។ គ្រឿងបន្លាស់ឥតគិតថ្លៃ ទាំងនោះរួមបញ្ចូលដូចជា: ប្រេងម៉ាស៊ីន តំរងប្រេងម៉ាស៊ីន តំរងខ្យល់ តំរងប្រេង អាគុយ ផ្លិតទឹក ស្បែកហ្វាំ្រង ប្រេងប្រអប់លេខ ប្រេងសំរាប់ប្រព័ន្ធកាពីតាស់ តំរងម៉ាស៊ីនត្រជាក់ ថ្លៃពលកម្ម»។

ប្រសិនបើមានការលក់ដោះដូរ រថយន្តម៉ាក Chevrolet មុនពេលចុងបញ្ចប់ នៃកម្មវិធីធានាបន្ថែម ហ្សេវរ៉ូឡេ ( CHEVROLET 3+3) ម្ចាស់ថ្មី នឹងបន្តទទួលការផ្តល់ជូនពិសេស ក្នុងរយៈពេល​ដែលនៅសល់ នៃ​ពេលវេលាឬ​ចំនួនគីឡូម៉ែតនោះ។ ក្រៅពីគ្មានភាពតានតឹងជាម្ចាស់ រថយន្ត វាក៏មានសក្តានុពល បង្កើនតម្លៃលក់បន្ត របស់ រថយន្តនិង បន្ថយ​ការចំណាយរបស់​ម្ចាស់កម្មសិទ្ធិ។
លោក ពិសិដ្ឋ បាននិយាយសង្កត់ធ្ងន់ថា «ភាគច្រើននៃ អតិថិជនរបស់យើង មិនត្រូវការ​ជំនួយតាមដងផ្លូវ ដោយសារតែ រថយន្តរបស់យើង គឺអាចទុកចិត្តបាន ខ្លាំងណាស់ »។

សូមបញ្ជាក់ថា CHEVROLET បទពិសោធន៍ផលិតរថយន្ត 104 ឆ្នាំ បង្កើតឡើងក្នុង ឆ្នាំ 1911 នៅទីក្រុង Detroit , ឥឡូវនេះ ក្រុមហ៊ុន Chevrolet គឺជាក្រុមហ៊ុនម៉ាក រថយន្ត ធំជាងគេ របស់ពិភពលោក ធ្វើអាជីវកម្មក្នុង ប្រទេសជាង 140 និងលក់ច្រើនជាង 4 លានគ្រឿង។ បន្ថែមពី ម៉ូដែល រថយន្តម៉ាក Chevrolet ដែលអាចត្រូវ បានរកឃើញនៅ www.chevrolet.com ។

រថយន្ត ហ្សេវី សន្សំបានកាន់តែច្រើនរចនារូបរាង នឹងបំពាក់បច្ចេកវិទ្យាទំនើប ឡូយ ទាន់សម័យ មានច្រើនម៉ូដ សុវត្ថិភាពខ្ពស់ គុណភាពខ្ពស់ ប្រើធន់ កម្លាំងខ្លាំង ស៊ីប្រេងតិច ធានារយៈពេល 3 ឆ្នាំ ឬ 100,000km សេវា ថែទាំរថយន្ត 3 ឆ្នាំ ឬ 60,000km ឥតគិតថ្លៃ ពីអ្នកបច្ចេកទេសទទួលស្គាល់ពីរោងចក្រ សំបូរគ្រឿងបន្លាស់។ ឥឡូវនេះសំរាប់ ពេលវាលាផ្តល់ជូនមានកំណត់ ក្រុមហ៊ុនទទួលទិញ រថយន្តគ្រប់ប្រភេទ និងការអនុម័តសេវាបង់រំលោះ ឆាប់រហ័សគ្មានទ្រព្យបញ្ចាំ។ រយៈពេលបង់រំលោះ រហូតដល់ 60 ខែ ប្រាក់កក់ដំបូងចាប់ពី 10% អត្រាការប្រាក់ពិសេស ក្នុង1ខែ។ នៅ CHEVROLET យើងទាំងអស់គ្នាយកចិត្តទុកដាក់ ដោយជួយឲ្យអ្នកទទួលបាន រថយន្តដ៏ត្រឹមត្រូវ (WE CARE)។

ទំនាក់ទំនង ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ដំណាងម៉ាករថយន្ត CHEVROLET តែមួយគត់នៅកម្ពុជា អគារតាំងបង្ហាញរថយន្ត | មជ្ឍមណ្ឌលជួសជុលរថយន្ត | ហាងលក់គ្រឿងបន្លាស់ អូរីហ្ស៊ីន គ្រប់ប្រភេទ​ ក្រុង ភ្នំពេញ: អគារ 115, មហាវិថីសហព័ន្ធរុស្សី ខណ្ឌសែនសុខ សេវាអតិថិជន: 023-888-861 | 093-889-888 ​។ សេវាជួសជុលចល័ត24ម៉ោង: 095-989-896 ៕