(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ, កិច្ចប្រជុំអន្តរក្រសួង​ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល​ ដឹកនាំដោយលោករដ្ឋមន្រី្ត​ ម៉ម​ ប៊ុនហេង​ ដោយមានការចូលពីតំណាងក្រសួងនានា​ ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី​ គណៈវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធ​ និងនាយកដ្ឋាន​ ផ្នែកពាក់ព័ន្ធផ្សេងៗទៀត​ សរុបចំនួនប្រមាណ៥៥នាក់។

សេចក្តីព្រាងច្បាប់នេះ​ មាន៩ជំពូក​ ៣៥មាត្រា​ ដែលំពូកទី១​ ចែងអំពីបទប្បញ្ញាត្តិទូទៅ​ មាន៤មាត្រា​ ជំពូកទី២​ ចែងអំពីសមត្ថកិច្ច គ្រប់គ្រងមាន១ មាត្រា​ ជំពូកទី៣​ ចែងអំពីការប្រកបវិជ្ជាជីវៈសុខាភិបាលមាន៧មាត្រា​ ជំពូកទី៤​ ចែងអំពីសម្បទាក្នុងការប្រកបវិជ្ជាជីវ:មាន២មាត្រា​ ជំពូកទី៥​ ចែងអំពីទណ្ឌកម្មខាងវិន័យនិងការប្តឹងទាស់មាន៨មាត្រា​ ជំពូកទី៦​ ចែងអំពីបទប្បញ្ញាត្តិដោយឡែកមាន២មាត្រា​ ជំពូកទី៧​ ចែងអំពីទោស ប្បញ្ញាត្តិមាន​៥មាត្រា​ ជំពូកទី៨​ ចែងអំពីអន្តរប្បញ្ញាត្តិមាន៥មាត្រា​ និងជំពូកទី៩​ ចែងអំពីអវសានប្បញ្ញាត្តិ​ មាន១មាត្រា៕