(បាត់ដំបង)៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ទៀតហើយ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែត្រលេខ២៥៦ ស្រុកមោងឬស្សី ខេត្តបាត់ដំបង រវាងរថយន្តធន់ធំ និងរថយន្តតួរីសបណ្តាលឲ្យរបួសធ្ងន់ និងស្រាលជាច្រើននាក់។ នេះតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News ជាជំហានដំបូង។

សេចក្តីរាយការណ៍បានឲ្យដឹងថា មានប្រជាពលរដ្ឋកំពុងជួយគាស់ ជនរងគ្រោះចេញពីរថយន្ត ដែលបុករមូលចូលគ្នាដែលគៀបមនុស្ស ជាប់នៅក្នុងរថយន្ត មានទាំងក្មេង ចាស់ និងទារកផងដែរ ជាពិសេសម្តាយ ដែលអោបកូនជាប់នៅគៀបក្នុងឡាន។ រថយន្តតួរីសពាក់ស្លាកលេខ PP2A-B5075 ជារថយន្ត ពណ៌ស្លែ និងរថយន្តកូរ៉េធំពាក់ស្លាកលេខ PP3C-5472 ។ នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងជួយអន្តរាគមន៍ ជនរងគ្រោះទាំងនេះ៕

Posted by Sovanna Van on Friday, March 25, 2016