(កំពត)៖ ជនសង្ស័យ៦នាក់ ក្នុងនោះស្ត្រីម្នាក់ ពាក់ព័ន្ធករណីបើក​សង្វៀនបញ្ជល់មាន់ ត្រូវបានកម្លាំងការិយា​ល័យ​កណ្តាល នគរបាលព្រហ្ម​ទណ្ឌខេត្តកំពត សម្រេចបញ្ជូនឡើង ទៅសាលាដំបូង​ខេត្ត​នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយពីចុះបង្ក្រាបរួចមក។

លោក លក ញ៉ាវ នាយរងការិយាល័យនគរបាល​ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពត បានប្រាប់អង្គភាព Fresh News ថា នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំង​នគរបាល​ស្រុកដងទង់ បានចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ បើកខុសច្បាប់មួយកន្លែង​ស្ថិតនៅចំណុចផ្ទះ​តុបយិន ភេទប្រុស អាយុ៦៩ឆ្នាំ ស្ថិតក្នុងភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ក្នុងការបង្ក្រាបនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ដោយរឹបអូសបានវត្ថុតាងរួមមាន៖ ម៉ូតូគ្រប់ប្រភេទចំនួន១៦គ្រឿង, មាន់៩ក្បាល និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត៕