(ភ្នំពេញ)៖ អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានចេញសេចក្តីជូនដំំណឹងមួយ ប្រាប់ឲ្យប្រជាពលរដ្ឋ​ម្ចាស់ទីតាំងអាជីវកម្ម ដែលមានក្បាលដីស្ថិតនៅក្នុង​តំបន់អភិវឌ្ឍន៍ទីក្រុង រណប​ជ្រោយ​ចង្វារ ឲ្យចូលរួមសហការបង្កលក្ខណៈងាយស្រួលជាមួយអាជ្ញាធរ ដើម្បីស្ថាបនាផ្លូវទំហំ១០០ម៉ែត្រ ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ស្របតាមប្លង់មេនៃគម្រោងអភិវឌ្ឍទីក្រុងរណប ដើម្បីត្រៀមលក្ខណៈឲ្យរួចរាល់​មុនរដូវវស្សាមកដល់ ការពារការលិចលង់ដោយទឹកភ្លៀង។

លោក ឃ្លាំង ហួត បានសរសេរក្នុងលិខិតថា «សាលាខណ្ឌជ្រោយចង្វារ សូមជម្រាបជូនដំណឹង​ដល់អស់លោក លោកស្រី ម្ចាស់ទីតាំងអាជីវកម្ម ដែលមានក្បាលដីស្ថិត​នៅក្នុងតំបន់​អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ​ឲ្យបានជ្រាបថា ដើម្បីជំរុញការអនុវត្តគម្រោង​អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ​ឲ្យបានជោគជ័យ និងឆាប់រហ័ស សាលារាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវ ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ស្របតាមប្លង់មេនៃគម្រោងអភិវឌ្ឍន៍​របស់រាជរដ្ឋាភិបាល​នៅមុនរដូវវស្សាខាងមុខនេះ។ ដូចនេះ សូមអស់លោក លោកស្រី ដែលមានក្បាលដីពាក់ព័ន្ធ ចូលរួមសហការក្នុងការស្ថាបនា​ប្រព័ន្ធលូ​បង្ហូរ​ទឹកភ្លៀង និងការស្ថាបនាផ្លូវដើម្បី​សម្រួលដល់​ការធ្វើចរាចរ ក៏ដូចជារំដោះ​ទឹកភ្លៀងកុំឲ្យដក់លិចលង់​ភូមិដ្ឋាន​ក្នុងតំបន់»

សូមអានសេចក្តីជូនដំណឹង របស់សាលាខណ្ឌជ្រោយចង្វារទាំងស្រុង៖