(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ លោក ហ៊ុន ម៉ានី ផ្ញើសារទៅក្រុមឧទ្ទាមថា «ការចង់បំបែកបំបាក់ CPP មិនអាចទៅរួចទេ» http://fna.asia/19e893b
២៖ រាជរដ្ឋាភិបាលកម្ពុជា ច្រានចោលការលើកឡើងរបស់ម្ចាស់នាវាដែលដឹកប្រេងឆៅរបស់កម្ពុជារត់គេច និងចាត់វិធានការគ្រប់បែបយ៉ាង នាំយកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល មកវិញឲ្យបាន http://fna.asia/0838df0
៣៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិនចំនួន២,៥លានដូសថែមទៀត ដឹកមកប្រទេសកម្ពុជា ដើម្បីចាក់ជូនពលរដ្ឋឥតគិតថ្លៃ http://fna.asia/a1f3140
៤៖ លោក កឹម សុខា បញ្ជាក់ជំហរម្តងទៀតថា កុំឱ្យយកឈ្មោះលោកទៅពាក់ព័ន្ធនឹងការបង្កើតគណបក្ស ឬចលនានយោបាយក្រៅប្រទេសណាមួយ http://fna.asia/1cb5688
៥៖ ក្រសួងអប់រំ ចេញសេចក្តីណែនាំពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់សាលារដ្ឋ និងឯកជន នៅភូមិសាស្ត្រ ដែលមានហានិភ័យនៃជំងឺកូវីដ១៩ទាប http://fna.asia/70d40cb
៦៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ចេញសេចក្តីជូនដំណឹងអំពីការចាក់វ៉ាក់សាំង AstraZeneca ដូសជំរុញជូនប្រជាពលរដ្ឋ (អ្នកចាក់ AstraZeneca) ដែលបានវ៉ាក់សាំងកូវីសែលដូសទី១ និងដូសទី២រួចរាល់ http://fna.asia/f15b033
៧៖ មនុស្សជំនិត កឹម សុខា លាតត្រដាងថា ការបែកបាក់កម្លាំងផ្ទៃក្នុងអតីត CNRP គឺផ្តើមចេញពីលោក សម រង្ស៉ី តែម្តង http://fna.asia/39defa8
៨៖ តំណាងកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបអ្នករាយការណ៍ពិសេសថា៖ «រាល់ការចោទប្រកាន់ និងការអនុវត្តនីតិវិធីនៅកម្ពុជា គឺអនុលោមស្របទៅតាមច្បាប់» http://fna.asia/fe8d736
៩៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់ ចូលរួមឱ្យអស់លទ្ធភាព ក្នុងការជំរុញកំណើនបៃតង និងកាត់បន្ថយកាបូន http://fna.asia/140a2c7
១០៖ ក្រសួងសុខាភិបាល អនុញ្ញាតឱ្យសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប អាចធ្វើជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល http://fna.asia/dd99cbe