(ភ្នំពេញ)៖ កម្មវិធីកិច្ចពិភាក្សាពិសេស ស្តីពី «វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» ជាកម្មវិធីថ្មីមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជាវេទិកា ក្នុងការលើកកម្ពស់ការយល់ ដឹងផ្នែកចំណេះដឹងហិរញ្ញវត្ថុ ទៅកាន់អតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុ និងសាធារណជន អំពីសេវាកម្មហិរញ្ញវត្ថុ និងផលិតផលហិរញ្ញវត្ថុផ្សេងៗទៀត។
កម្មវិធីនេះផ្តោតជាពិសេសលើគោលការណ៍ លើកកម្ពស់ការពារអតិថិជន យល់ដឹងពីបំណុលវណ្ឌករ ការវិភាគពីទិដ្ឋភាពសេដ្ឋកិច្ច ឥណទាន និងការសន្សំ សុខមាលភាពនៃហិរញ្ញវត្ថុ ឥណទានដែលមានទំនួលខុសត្រូវ និងនិរន្ទរភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា និងការអប់រំផ្នែកហិរញ្ញវត្ថុ។
សម្រាប់កិច្ចពិភាក្សាពិសេសនៅថ្ងៃស្អែកនេះក្រោមប្រធានបទ៖ «អត្ថប្រយោជន៍ និងការវិវត្តនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា» ដែលមានវាគ្មិន គឺលោក ចរ សុភាព អនុប្រធានគណៈកម្មាការទូទាត់នៃសមាគមធនាគារនៅកម្ពុជា និងលោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ AMK ។
ការផ្សាយនៃកិច្ចសម្ភាសពិសេសនេះ ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។
សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយ របស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.