(ភ្នំពេញ)៖ សាលាបង្រៀនភាសាជប៉ុន «អង្គរ ហ៊្វូជី ឌីវេឡុបម៉ិន» ច្រានចោលករណីជនខិលខូចដែលប្រើប្រាស់លេខទូរស័ព្ទ៖ ០១៥ ៨២២ ៣១៩ និង ០៩៧ ៩៣៦ ៨៦១៦ បានប្រើប្រាស់និមិត្តសញ្ញា (Logo) របស់សាលាដោយគ្មានការអនុញ្ញាត និងបង្ហោះលើបណ្ដាញសង្គម Facebook ក្នុងគោលបំណងបំភ័ន្តដល់សាធារណៈជនថាជាភ្នាក់ងាររបស់សាលា ក្នុងការជ្រើសរើសពលករទៅធ្វើការនៅជប៉ុន៊

ពាក់ព័ន្ធនឹងសកម្មភាពនេះ សាលារៀនភាសាជប៉ុន សូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម៖

*ទី១៖ បុគ្គលដែលកាន់លេខទូរស័ព្ទខាងលើមិនមានការពាក់ព័ន្ធជាមួយសាលា អង្គរ ហ្វីជី ឌីវេឡុបម៉ិន ឡើយ

*ទី២៖ សាលា អង្គរ ហ្វីជី ឌីវេឡុបម៉ិន ទទួលបានអាជ្ញាប័ណ្ណពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាម រយៈប្រកាសលេខ ១០៩/២១ កប/ប្រ.ក.គ.គ.ស ចុះថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ ក្នុងការផ្តល់តែ សេវាបណ្តុះបណ្តាល ភាសាជប៉ុន និងជំនាញតែប៉ុណ្ណោះ។ សាលាយើងខ្ញុំមិនមែន ជាភ្នាក់ងារជ្រើសរើសឯកជនក្នុងការបញ្ជូនសិស្សឱ្យទៅធ្វើការនៅប្រទេសជប៉ុនឡើយ។

*ទី៣៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ សាលា «អង្គរ ហ៊្វូជី ឌីវេឡុបម៉ិន» បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនទីភ្នាក់ងារជ្រើសរើសពលករចំនួន០៩ ស្តីពីការបណ្តុះបណ្តាលភាសាជប៉ុន និងផ្តល់ឱកាសការងារ នៅប្រទេសជប៉ុន៕